អក្សរក្រម

សូរដូចនឹងពាក្យៈ ប្រាស-ប្រាស់-ប្រះ-ព្រះ

+ប្រាស (កិ.)=ឃ្លាត​ចេញ, ព្រាត់​ចេញ, ចាក​ចេញ។

            ឧ-ចិត្ត​ប្រាស​ចាក​មន្ទិល, មនុស្ស​ប្រាស​ចាក​ទោស  

+ប្រាស់      =ពាក្យ​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ប្រើ ថា ប្រើប្រាស់។

            ឧ-យើងប្រើប្រាស់របស់ត្រូវជួយថែរក្សា ​។

+ប្រះ   (កិ.)=ផ្អៀង​ខ្លួន​ដេក, រំលំ​ខ្លួន​ឬ​ផ្ដួល​ខ្លួន​ដេក ។

ឧ- ប្រះ​ដេក ,ប្រះ​ដៃ​ប្រះ​ជើង។

+ព្រះ   (ន.)=ប្រសើរ, ខ្ពង់ខ្ពស់, លើសលន់; ជា​ចម្បង; ដែល​គួរ​ប្រាថ្នា, គួរ​ចង់​បាន។

            ឧ-ព្រះពុទ្ធ,ព្រះធម្ម,ព្រះសង្ឃ ។