អក្សរក្រម

សូរដូចនឹងពាក្យៈ ប្រាប-ប្រាប់-ប្រាប្ដ

+ប្រាប  (កិ.)=ធ្វើ​ឲ្យ​រាប, ឲ្យ​បាក់​បប, ឲ្យ​ចុះ​ចាញ់ ។

ឧ- ប្រាប​សឹក, ប្រាប​សត្រូវ 

+ប្រាប់  (កិ.)=និយាយ​ឲ្យ​ដឹង​ចំពោះ​មុខ, និយាយ​ឲ្យ​ដឹង​ផ្ទាល់​ខ្លួន, ថ្លែង​ឲ្យ​ដឹង ។

            ឧ-ប្រាប់ថ្លៃ,ប្រាប់ផ្លូវ,ប្រាប់សុខទុក្ខ,ប្រាប់រឿង,ប្រាប់ដំណឹង ។

+ប្រាប្ដ  (គុ.)=ដែល​បាន​ដល់​ហើយ, ដែល​បាន​លុះ​ឬ​បាន​សម្រេច​ហើយ

            ឧ-ស្ដេចនេះ ទ្រង់បានប្រាប្ដអភិសេកហើយ ។