អក្សរក្រម

ចំណាប់អារម្មណ៍ម្ចាស់ប្លុក

 

សូមស្វាគមន៍អ្នកទាំងអស់គ្នា !

          ថ្ងៃនេះ ខ្ញុំមានក្ដីសោមនស្សរីករាយឥតឧបមា ដែលឃើញប្អូនៗ សិស្សានុសិស្សយកចិត្តទុកដាក់រៀនសូត្រ និងស្រាវជ្រាវនៅចំណេះដឹងថ្មីៗ ។ ថ្មីៗនេះ ខ្ញុំសង្កេត នៅតាមបណ្ដាញសង្គមផ្សេងៗ ឃើញមានការស្វែងរកច្រើនពីសំណាក់ប្អូនៗ អំពីពាក្យសូរដូចខ្មែររបស់ខ្មែរ នៅលើបណ្ដាញសង្គមទាំងនោះ ។ នេះសបញ្ជាក់ឱ្យឃើញថា វាជាការបោះជំហានថ្មីមួយសម្រាប់ខ្មែរយើង ។ ឃើញដូចនេះ ខ្ញុំបានចងក្រងជាប្លុកនេះឡើង ដើម្បីជាជំនួយក្នុងការស្វែងរកពាក្យទាំងនោះ ហើយមិនចំណាយពេលច្រើនឡើយ ។ សូមបញ្ជាក់ថាៈ ក្នុងប្លុកនេះ ប្អូនៗ អាចស្វែងរកពាក្យសូរដូចគ្រប់ពាក្យ និងគ្រប់ថ្នាក់ទៀតផង ។

          ជាអវសាន ខ្ញុំបាទសង្ឃឹមថា ប្លុកនេះនិងមានផលប្រយោជន៍ច្រើនសម្រាប់ការសិក្សារបស់ប្អូនៗ។ សូមជូនពរ ឱ្យប្អូនៗទាំងអស់ មានជ័យជំនះ គ្រប់ការសិក្សាទំាងអស់ ។

                                                                      សូរអរគុណ !