អក្សរក្រម

សូរដូចនឹងពាក្យៈ ប្រឹស-ប្រឹស្ឋ-ប្រឹះ

+ប្រឹស  (ន.)=មុខ​ទ្រូ​ឬ​លប មាន​បន្ទោះ​រួម​ក្របួច​ខាង​ចុង​ទុក​ផ្លូវ​ច្រហ​ខាង​មាត់ ឲ្យ​ល្មម​តែ​ត្រី​ចូល​បណ្ដោយ​ទៅ​ខាង​ក្នុង​បាន​នឹង​ចេញ​ច្រាស​មក​វិញ​ពុំរួច ។

ឧ- ប្រឹស​ទ្រូ, ប្រឹស​លប 

+ប្រឹស្ឋ  (ន.)=ខ្នង ។

ឧ- ព្រះ​ប្រឹស្ឋ។

+ប្រឹះៗ (ឧ.)=សូរ​ឮ​ដោយ​ភ្លៀង​តិច​ៗ ឬ​រលឹម​ធ្លាក់​មក​លើ​ដំបូល​ប្រក់​ស្លឹក​ឬ​ស្បូវ​ជាដើម ។

ឧ- ភ្លៀង​ប្រឹះ​ៗ, រលឹម​ប្រឹះ​ៗ ។