អក្សរក្រម

Saturday, June 12, 2021

សូរដូចនិងពាក្យៈ ច័ន-ច័ណ្ឌ-ចន្ទ-ចន្ទន៍-ចន្រ្ទ

+ច័នឬ ចាន់      (ន.)=ឈ្មោះ​ឈើ​មាន​ផ្លៃ កាល​នៅ​ខ្ចី​មាន​រស​ចត់ លុះ​ដល់​ទុំ មាន​ក្លិន​ក្រអូប​ប្រហើរ​ឈ្ងប់ មាន​រស​ផ្អែម​ប្រើ​ជា​បង្អែម ។

          ឧ-ផ្លែច័នមានរស់ជាតិផ្អែម ចត់ ។

+ចណ្ឌ ឬ ច័ណ្ឌ  (គុ.)=កាច; ក្ដៅ; ហឹរ ... ។ (ន.)=កំណាច, សេចក្ដី​ក្រោធ, កំហឹង ... ។

          ឧ-បុរសស៊ីផ្លែច័ន កំពុងញ៉ាំនំច័ក្កច័ន និងផឹកទឹកច័ណ្ឌប្រចណ្ឌប្រពន្ធណាស់ ។

+ចន្ទ                (ន.)=សភាវៈ​សម្រាប់​បំភ្លឺ ជា​ចម្បង​ជាង​ពន្លឺ​ទាំងអស់ ដែល​ភ្លឺ​ក្នុង​វេលា​យប់ ។

ឧ- ព្រះ​ចន្ទ​ពេញ​វង់ ហៅ​តាម​ពាក្យ​ធម្មតា​ថា លោក​ខែ, ខែ​រះ, ខែ​លិច, ខែ​ភ្លឺ ។

+ចន្ទន៍              (ន.)=ឈ្មោះ​ឈើ​មាន​ខ្លឹម​ក្រអូប ។

ឧ- ចន្ទន៍​ស, ចន្ទន៍​ក្រហម ។

+ចន្ទ្រ               (ន.)=ការចាប់ព្រះចន្ទនៃរាហ៊ូអសុរិន្ទ (តាមជំនឿបុរាណ )។