+ចារ (កិ.)=ធ្វើរបងទាបដោយដោតចម្រឹងឲ្យជាចារឹក,សរសេរដោយដែកចារ។
ឧ-ចារចំណារ,ចារសាស្ត្រា។
+ចារ (ន.)=ឈ្មោះឈើមានផ្កាសម្បុរក្រហម
ក្លិនឆ្អាប ។
ឧ- ដើមចារ, ផ្កាចារ ។
+ចារុ៍ (ន.)=បំពង់
ឬឡតតូចៗ ធ្វើដោយមាសឬប្រាក់
ដោតនឹងខ្សែអំបោះឬខ្សែសូត្រឲ្យធំល្មមស៊កចារុ៍នោះបាន
ខ្សែនោះច្រើនតែមានពណ៌ក្រហម សម្រាប់ពួកស្ត្រីក្នុងកម្ពុជរដ្ឋ
ពីកាលបុរាណសម័យពាក់ជាគ្រឿងសម្អាងកាយ ។
ឧ- ចារុ៍មាស, ចារុ៍ប្រាក់,
ពាក់ចារុ៍ ។