+ចិត (កិ.)=កាត់ជាចំណិត ។ចិតប្រួម ចិតសម្រួលឲ្យរួមតូចខាងចុង ។
ឧ- ចិតប្រួមខ្មៅដៃ -ចិតបន្លែ ។
+ចិត (ន.)=ចំនួនលេខស្មើនឹងប្រាំពីរដប់ដង
គេនិយាយថា ចិតសិប ។
ឧ-ចិតសិប ,ប្រាំពីររយចិតសិប
,បីពាន់ចិតសិប។
+ចិត្ត (ន.)=វិញ្ញាណខាងក្នុងសម្រាប់គិត
គឺវិញ្ញាណ ។
ឧ- ចិត្តត្រង់,
ចិត្តវៀច; ចិត្តល្អ, ចិត្តអាក្រក់ ។ល។
+ចិត្រ (គុ.)=ដែលគេវិចិត្តហើយ, ដែលគេធ្វើដោយផ្ចិតផ្ចង់រួចស្រេចហើយ។
ឧ-វិចិត្រករ។