+លប់ (ន.)=ប្រដាប់មានសណ្ឋានជាទ្រុង រុំស្លឹកឈើស្រស់មានប៉ែកដាក់បក្សីធ្នាក់ មានប៉ែកសំណាញ់ មានគន្លឹះថ្លោះបាន សម្រាប់ឲ្យជាប់បក្សីព្រៃដែលដេញធ្នាក់ ។
ឧ- លប់លលក,
លប់ទទា; លលកព្រៃជាប់លប់ ។
+លុប (កិ.)=ធ្វើឲ្យបាត់ស្នាម, ឲ្យបាត់គំនូស,
ឲ្យបាត់លំអាន, ឲ្យបាត់រូប, ឲ្យបាត់ឈ្មោះ; ធ្វើឲ្យវិនាស, ឲ្យសូន្យ; បំបាត់មិនឲ្យមាន ។
ឧ- លុបអក្សរ,
លុបដាន, លុបឈ្មោះ ។