អក្សរក្រម

Sunday, June 13, 2021

សូរដូចនិងពាក្យៈ លាក់-លក្ខណ៍-ល័ក្ក-លក្ស្មណ៍

+លាក់           (កិ.)=ធ្វើ​ឲ្យ​មាន​គន្លាក់ ។

ឧ- លាក់​ឈើ 

+លក្ខណ៍        (ន.)=លក្ខណៈ ។

ឧ- មនុស្ស​ខាត​លក្ខណ៍ មនុស្ស​មាន​លក្ខណៈ​អភ័ព្វ​ឬ​មាន​ឫកពា​ថោក ។

+ល័ក្ដ ឬ ល័ខ  (ន.)=ជ័រ​ខះ​រឹង​កើត​អំពី​សត្វ​ល្អិត​ពួក​មួយ មាន​សម្បុរ​ក្រហម សម្រាប់​ប្រើ​ការ​ជ្រលក់​សូត្រ។

ឧ- ល័ក្ត​ស្រម៉  

+លក្ស្មណ៍      (ន.)=នាម​ព្រះ​អនុជ​របស់​ព្រះ​រាម​ជា​ព្រះ​រាជ​បុត្រ​នៃ​ព្រះ​បាទ​ទសរថ​និង​នាង​

សុមិត្រា​ទេវី ។

ឧ-ព្រះ​រាម​និង​ព្រះ​លក្ស្មណ៍