ប្អូនៗសិស្សានុសិស្ស ជាអ្នកសិក្សាទាំងអស់ អាចធ្វើការស្វែងរក សទិសសព្ទ វេវចនសព្ទ បដិសព្ទ គ្រប់ពាក្យនៅទីនេះ
+លស់ (កិ.)=ធ្វើឲ្យរលស់ គឺបន្ថយចំនួន ឬធ្វើឲ្យតិចចុះ មិនឲ្យនៅតាមចំនួនដើម ។
ឧ- ក្នុងចំនួន ១០ លស់៣ចេញ នៅសល់៧ ។
+លោះ (កិ.)=ចេញថ្លៃយករបស់ដែលបញ្ចាំឬយកមនុស្សមកធ្វើជាទាសៈឬទាសី ។
ឧ- លោះរបស់បញ្ចាំ; លោះមនុស្សប្រើ