+នុ៎ះ (សព្វ.)=ហ្នឹង; ពាក្យសម្រាប់និយាយចង្អុលនាមសព្ទដែលនៅឃ្លាតឆ្ងាយច្រើនពីខ្លួនតែមើលទៅឃើញ, ជាពាក្យមានសូរសំឡេងខ្ពស់ស្រួចជាងពាក្យថា នុះ និង នោះ, ដូចពាក្យថា អ្នកណានុ៎ះ ?
ឧ- អ្នកណាដើរនុ៎ះ ?; នុ៎ះន៏
!; នុ៎ះហើយ; នុ៎ះឯង; នេះផ្ទះរបស់ខ្ញុំ, នុ៎ះផ្ទះរបស់ប្អូនប្រុសខ្ញុំ,
។
+នោះ (វិ.ស.)=ពាក្យសម្រាប់បង្ហាញ, សម្រាប់ចង្អុលអ្វីៗ
ដែលនៅឆ្ងាយ តែប្រាកដ; ជាពាក្យមានសូរសំឡេងស្មើនឹង
នុះ ប៉ុន្តែទាបជាង នុ៎ះ។
ឧ- សំបុត្រនោះ, សេចក្ដីនោះ,
ផ្ទះនោះ, អ្នកនោះ ជាដើម ។