អក្សរក្រម

សូរដូចនឹងពាក្យៈ នូវ-នៅ

+នូវ     (និ.)=នឹង, ហើយ​នឹង ។

            ឧ-ព្រះ​រាជ​វង្សានុវង្ស និង​មន្ត្រី​ធំ​តូច នូវ​អស់​ប្រជាជន​ទាំងពួង ។ 

+នូវ     (អា.និ.)=ពាក្យ​ប្រាប់​ដំណើរ​សម្រេច​អំពើ​ដែល​គេ​ត្រូវ​ធ្វើ។

          ឧ-បុគ្គល​ធ្វើ​នូវ​អំពើ​ល្អ​ដោយ​កាយ វាចា ចិត្ត នឹង​បាន​នូវ​ផល​ល្អ ...។ 

+នៅ    (កិ.)=ឋិត, ស្ថិត, មាន។

            ឧ-នៅ​ឯណា ?, នៅ​ផ្ទះ, នៅ​ក្នុង​បន្ទប់ 

+នៅ    (កិ.វិ)=ដែល​មិន​ទាន់, ដែល​មាន​ទៀត។

          ឧ-នៅ !; នៅ​ឡើយ, នៅ​ទេ