+និង (និ.)=សព្ទជាសន្ធាន ជាទ្វន្ទ្វសម្រាប់និយាយតពាក្យឬតឃ្លារបះពីមួយទៅមួយ ដែលមានដំណើរសេចក្ដីថា ទាំង, ព្រមទាំង, ផង, នេះផង, នុះផង ។
ឧ- អ្នកនិងខ្ញុំ;
គោនិងក្របី : ផ្ទះនេះផ្ទះនុ៎ះនិងផ្ទះឯណោះ; សុខនិងទុក្ខ
+នឹង (ន.)=ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខថា
មុខជា, ប្រាកដជា, គង់, គង់តែ ។
ឧ-ស្អែកនឹងទៅផ្ទះអ្នក, យើងគង់តែនឹងបានចួបគ្នាទៀតក្នុងថ្ងៃណាមួយពុំខាន
។
+នឹង (កិ.នុ.)=ស្ងៀម, ជើយ, មិនកម្រើក ។
ឧ-អង្គុយនឹងថ្កល់ គឺអង្គុយនឹងដូចគេថ្កល់ ។
+ហ្នឹង (វិ.ស.)=ហ្នឹងហើយ នុះហើយ; ហ្នឹងឯង នុះឯង; ដំណើរហ្នឹង ដំណើរនុះ ។