អក្សរក្រម

សូរដូចនឹងពាក្យ ត្រាស់

ត្រាស់ កិ = បានលុះអរហត្តផល កម្ចាត់នូវអាសវក្កិលេសចេញអស់ចាកសន្តានបាន ឡើងជាព្រះសព្វញ្ញុពុទ្ធ បានដឹងនូវញេយ្យធម៌សព្វគ្រប់។ 

            ឧ. ព្រះមហាសត្តបានត្រាស់ជាព្រះពុទ្ធ។ 

ត្រាស់ កិ. = និយាយ បញ្ជា ប្រកាស។ 

            ឧ.ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងព្រះធម៌ថា...។ 

ត្រាស់ កិ. = ផ្តាច់ត្រណមជូនកំណល់គ្រូ។ 

            ឧ. ត្រាស់ត្រណម។

សូរដូចនឹងពាក្យ ដាក់

ដាក់     កិ. = ១. បន្ទាបចុះ តម្កល់លើទី។ ឧ. ប្អូនដាក់អម្រែកចុះសិន! ២. រៀបចំអន្ទាក់ឬ

            អង្គប់ ជាដើម។

            . យប់មិញដាក់អង្គប់កណ្តុរបានបួនដែរ។

ដាក់     កិ. = ចុះឈ្មោះអ្វីមួយ ឬយកសំណុំបែបបទទៅចុះឈ្មោះ។ 

            ឧ. តើប្អូនឯងទៅដាក់ពាក្យចូលរៀននៅពេលណាដែរ? 

ដាក់     កិ. = ហូបក៏ចេះតែបាន ផឹកក៏ចេះតែបាន។ 

            ឧ. គាត់ដាក់បានៗអស់ដល់បីចាន។

សូរដូចនិងពាក្យ ញើស

ញើស កិ. = បញ្ចេញសម្បារពីច្រមុះ។ ឧ. សម្បារខាប់ញើសមិនចេញ។ 
ញើស  ន. = អាការៈរាវដែលចេញពីខ្លួនតាមរន្ធរោមដោយចំហាយ។ ឧ. អ៊ុំ គាត់ខំដើរទាល់តែបែកញើសទើបគាត់សម្រាក។