ដាក់ កិ. = ១. បន្ទាបចុះ តម្កល់លើទី។ ឧ. ប្អូនដាក់អម្រែកចុះសិន! ២. រៀបចំអន្ទាក់ឬ
អង្គប់ ជាដើម។
ឧ. យប់មិញដាក់អង្គប់កណ្តុរបានបួនដែរ។
ដាក់ កិ. = ចុះឈ្មោះអ្វីមួយ ឬយកសំណុំបែបបទទៅចុះឈ្មោះ។
ឧ. តើប្អូនឯងទៅដាក់ពាក្យចូលរៀននៅពេលណាដែរ?
ដាក់ កិ. = ហូបក៏ចេះតែបាន ផឹកក៏ចេះតែបាន។
ឧ. គាត់ដាក់បានៗអស់ដល់បីចាន។