ត្រាស់ កិ = បានលុះអរហត្តផល កម្ចាត់នូវអាសវក្កិលេសចេញអស់ចាកសន្តានបាន ឡើងជាព្រះសព្វញ្ញុពុទ្ធ បានដឹងនូវញេយ្យធម៌សព្វគ្រប់។
ឧ. ព្រះមហាសត្តបានត្រាស់ជាព្រះពុទ្ធ។
ត្រាស់ កិ. = និយាយ បញ្ជា ប្រកាស។
ឧ.ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងព្រះធម៌ថា...។
ត្រាស់ កិ. = ផ្តាច់ត្រណមជូនកំណល់គ្រូ។
ឧ. ត្រាស់ត្រណម។