អក្សរក្រម

សូរដូចនិងពាក្យៈ ក្លែង-ខ្លែង

 +ក្លែង   (កិ.)=ធ្វើឱ្យក្លែងរូបរាងដើម ទៅយករូបរាងថ្មី ដើម្បីកុំឱ្យគេស្គាល់ ឬពោលឱ្យខុសចាកសម្ដីដើម ទៅពោលសម្ដីថ្មីដើម្បីកុំគេដឹង ។

          ឧ-មនុស្សខូចបានក្លែងរូបក្លែងសំឡេង យកប្រាក់ក្លែងក្លាយមកចាយ ។

+ខ្លែង   (ន.)=ឈ្មោះសត្វស្លាបមួយប្រភេទ សម្បុរក្រហមក្រម៉ៅ ត្រង់ក មានសម្បុរស ចំពុះខុបក្រញាំ ជើងចំណាប់មាំ អាចចាប់សត្វតូចៗ ស៊ីបាន ។

          ឧ-សត្វខ្លែងចាប់កូនមាន់ ។