+ព្រួស (កិ.)=បញ្ចេញទឹកឬទឹកមាត់ពីក្នុងមាត់ឲ្យខ្ចាយព្រោងដោយកម្លាំងខ្យល់ ។
ឧ- ព្រួសទឹក,
ព្រួសទឹកមាត់, ពស់ព្រួសពិស ។
+ព្រោះ (កិ.)=បាចគ្រាប់ពូជល្អិតៗមានគ្រាប់ស្ពៃ,
ល្ង, ថ្នាំ, ស្រូវ
ជាដើម ដើម្បីឲ្យដុះលូតលាស់ឡើង ។
ឧ- ព្រោះស្ពៃ,
ព្រោះថ្នាំ, ព្រោះស្រូវ ។
+ព្រោះ (អា.និ.)=ហេតុ ត្បិត ។
ឧ-រៀនពុំចេះពីព្រោះខ្ជិល ។