+ផេរ (គុ.)=ដែលល្អិតស្មេញក្រាស់ ។
ឧ- ល្អិតផេរ,
កន្ទេលផេរ, ឡើងផេរ, ចេញផេរ ។
+ភេ (ន.)=សត្វចតុប្បាទមួយប្រភេទ
រាងតូចស្ដឺតខាងមុខធំរលខាងក្រោយ កម្ពស់ប្រហែលនឹងឆ្មា រោមខ្លី
សម្បុរក្រមៅរលើប នៅអាស្រ័យតាមទីក្បែរមាត់ទឹក
ចេះហែលទឹកទាំងមុជទឹកក៏ស្ទាត់ផងដែរ មានមច្ឆជាតិជាអាហារ ។
ឧ-រឿងភេទឹករាក់
និងភេទឹកជ្រៅ។