+កោត (កិ.)=ស្ញែង ស្ងើច ខ្លាច ញញើត ។
ឧ-សម្ដេចព្រះសង្ឃរាជ
ខំធ្វើវចនានុក្រមឱ្យកើតបានប៉ុណ្ណេះ គួរកោតព្រះអង្គដែរ ។
+កោដិ (បា.សំ)=ចំនួន ១០លាន ។
ឧ-សេដ្ឋីមានប្រាក់
៨០ កោដិ ។
+កោដ្ឋ (ន.)=ជង្រុក,របស់សម្រាប់ដាក់ធាតុ ដាក់សព ។
ឧ-ព្រះធាតុ
ព្រះសម្មាសម្ពុទ្ធ ដាក់ក្នុងកោដ្ឋមាស ។