អក្សរក្រម

សូរដូចនិងពាក្យៈ កែស-កែះ

+កែស  (ន.)=ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងឈើក្រាម រមាសតែធំជាង ។

+កែស  (ន.)=ឈ្មោះត្រីរំអិលមួយប្រភេទ សណ្ឋានដូចត្រីក្លាំងហាយ ។ ត្រីកែសមានបីយ៉ាងគឺ កែសធម្មតា រូបតូចល្មម ,កែសជម្រៅ ធំជាងបន្ដិច ,កែសប្រាក់ ធំជាងនេះទៅទៀត ។

+កែះ   (ន.)=ឈ្មោះសត្វចតុប្បាទព្រៃ រួបរាងស្រដៀងនឹងពពែ រស់នៅតែក្នុងព្រៃភ្នំ គេរាប់អានយកស្នែងដុះផឹក ជាថ្នាំត្រជាក់ ។