+ញោស (គុ.)=ដែលទុំជ្រុលហួសពីធម្មតា ,ដែលចាស់គ្រាំគ្រាទ្រែមទ្រមខ្លាំង ។
ឧ- ផ្លែស្វាយទុំញោស , ចាស់ញោស ។
+ញោះ (កិ.)=វាយគោះចុចដោយចុងដំបង, ចុងអន្លូង, ចុងញញួរជាដើម ។
+ញុះ (កិ.)=និយាយចាក់រុកនាំអុចអាល ឲ្យរឹតតែខឹង ឲ្យរឹតតែក្ដៅឡើង ។
ឧ-ញុះឲ្យបែកសាមគ្គី ។