អក្សរក្រម

សូរដូចនឹងពាក្យៈ ប្រស-ប្រោស-ប្រោះ

+ប្រស  (ឧ.)=សូរ​ឮ​ដោយ​កាច់​កៃ​កាំភ្លើង​ជាដើម ។

+ប្រោស (កិ.)=អនុគ្រោះ, រាប់អាន​ដោយ​មេត្តា​ប្រណី, ស្រោច​ស្រង់ ។

ឧ-ព្រះ​ពុទ្ធ​ទ្រង់​ប្រោស​សត្វ, ស្ដេច​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​រង្វាន់ 

+ប្រោះ (កិ.)=រលាស់​ទឹក​រឿយ​ៗ ដោយ​ផ្ទាត់​នឹង​ម្រាម​ដៃ ឬ​ដោយ​ចម្រៀក​ស្លឹក​ចេក​ជាដើម ។

ឧ- ប្រោះ​ទឹក​ក្រអូប, ប្រោះ​ទឹក​អប់ ។