អក្សរក្រម

Friday, June 11, 2021

សូរដូចនិងពាក្យៈ គត់-គុត-គត

+គត់   (គុ.)=ដែលត្រឹមកំណត់មិនលើសមិនខ្វះ ។

          ឧ-ខ្ញុំមានប្រាក់តែ ១០០រៀលគត់ ។

                =ដែលជិតមិនលេចមិនជ្រាបទឹក ។

          ឧ-ឆ័ត្រនេះគត់ភ្លៀងល្អណាស់ ។

+គុត   (គិ.)=ប្រហារ,កាប់សម្លាប់,ពិឃាត ។

          (ន.)=ការសម្លាប់,ខ្លះនិយាយថាគត់ ប៉ុន្ដែពាក្យកាព្យបុរាណថាគុត ។

          ឧ-លុះដល់ទីធ្វើគត់ ព្រះនាងលុតព្រះជង្ឃា ។

+គត   (កិ.)=ទៅគឺស្លាប់ ។

          ឧ-សុគត,ទិវង្គត ។