អក្សរក្រម

Saturday, June 12, 2021

សូរដូចនិងពាក្យៈ ងា-ងារ

+ងា     (កិ.)=លើក​ដៃ​ឡើង​ជន្ល ឬ​លើក​ដៃ​វាសវង់​លំនាំ​គុន ។

ឧ-ងា​ដៃ, ងា​ដៃ​ជន្ល ។

+ងារ    (ន.)=មុខ​ការ, ទី​តំណែង​រាជការ​តាម​បណ្ដា​ស័ក្ដិ, តាម​ក្រសួង, បណ្ដា​ស័ក្ដិ, យស​ស័ក្ដិ, ឋានន្តរ ។

ឧ-លោក​ហ្នឹង​មាន​ងារ​ជា​អ្វី

+ងារ    (ន.)=ភាគ​ដី​ល្មម​កម្លាំង​បុរស​ធ្វើ​មួយ​ពេល​ហើយ​ការ ។

ឧ- ដី​មួយ​ងារ, ភ្ជួរ​ស្រែ​មួយ​ព្រឹក​បាន​ពីរ​ងារ ។