អក្សរក្រម

សូរដូចនិងពាក្យៈ គ្រា-គ្រាហ៍-គ្រែ

+គ្រា         (ន.)=កាល,សម័យ ។ 
    ឧ-គ្រានេះ,គ្រានោះ,គ្រាក្រោយ ,គ្រាក្រ,គ្រាអំណត់ ។ មិត្រល្អជួយគ្នាក្នុងគ្រាក្រ ។ 
+គ្រាហ៍    (ន.)=ដំណើរអង ,អបអង ,កៀកអង ។ 
    ឧ-គ្រាហ៍មនុស្សឈឺ ,គ្រាហ៍មនុស្សមានរបួស ។ 
+គ្រែ         (ន.)=គ្រឿងសេនាសេនៈ មានជើង មានមេ មានរនាប សម្រាប់ដេក សម្រាប់អង្គុយ ។ 
    ឧ-គ្រែនេះ ធ្វើពីដើមឈើធ្នង់ រលោងល្អណាស់ ។