+ឆ (កិ.)=បំភាន់ដោយសំដី ដើម្បីនឹងយកទ្រព្យរបស់គេ ។ឧ- ឆយកទ្រព្យ គេ, ឆបោកប្រាក់គេ ។ ចងកសត្វពាហនៈរួបព័ទ្ធឃ្លុំមាត់ជួសកន្លុះ ជួសបង្ហៀរ ។ឧ-ឆច្រមុះកូនគោ បង្ខានមិនឲ្យបៅដោះ ។
+ឆ (បសំ)=ប្រាំមួយ (៦) ។ ឆមាស (ឆ-មាស) “ប្រាំមួយខែ” ។
+ឆ (ឧ.)=សូរឮដោយទឹកហូរឬចាក់គ្រាប់អ្វីនីមួយតូចៗ
មានស្រូវអង្ករជាដើម ។
+ឆរ (ប.)=ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ
ឈូ: មនុស្សផ្អើលឈូឆរ ។