+ពាត (កិ.)=ដាក់ពាសខ្វែងពីលើ ។
ឧ- ចងពាត,
ដាក់ពាត ។
+ពាទ្យ (ន.)=គ្រឿងភ្លេងប្រគំ,
គ្រឿងតន្រ្តីដេញផ្លុំកូត ឬគ្រឿងតន្ត្រីទួទៅគ្រប់យ៉ាង ។
ឧ-ពិណពាទ្យ ។
+ពាធ (កិ.)=បៀតបៀន, សង្កត់,
គ្របសង្កត់; ប្រហារ, សម្លាប់។
ឧ- អំពើប្រមាថពាធជន្ម;
ទោសប្រមាថពាធជន្ម ។
+ពេទ្យ (ន.)=អ្នកចេះប្រើថ្នាំរម្ងាប់រោគ,
អ្នកចេះព្យាបាលជំងឺ, គ្រូមើលជំងឺ ។
ឧ- ថ្នាំពេទ្យ,
គ្រូពេទ្យ, ពេទ្យហ្ម, មន្ទីរពេទ្យ ។