+ខារ (កិ.)=ទាញអូសដោយគ្រឿងចក្រ ។
ឧ-ខារឈើហុបពីក្នុងទឹកមកលើគោក ។
+ខារ (គុ.)=ដែលស្ទើរហាង ស្ទើរក្រពុល ស្ទើរខ្មួរ ។
ឧ-ធំក្លិនខារ ។
+ខារ (ន.)=ឈ្មោះត្រប់មួយប្រភេទ ផ្លែមានរសខារ ។
ឧ-ត្របខារ ឬត្របខ្មូរ ។
+ខាល់ (កិ.)=រុញច្រានទឹកទៅខាងក្រោយ ដោយគ្រឿងចក្រ ឬកង្ហារ ឱ្យនាវាលឿនទៅមុខ ។
ឧ-ស្លាបចក្រកប៉ាល់ វិលខាល់ទឹក ។