អក្សរក្រម

សូរដូចនឹងពាក្យៈ បាត-បាត្រ-បាទ

+បាត   (ន.)=ប៉ែក​ខាង​ក្រោម​នៃ​ជម្រៅ ។

ឧ- បាត​បឹង, បាត​ទន្លេ, បាត​សមុទ្រ, បាត​ខ្ទះ, បាត​ឆ្នាំង, បាត​ដី 

+បាត្រ  (ន.)=ភាជនៈ​ធ្វើ​ដោយ​ដែក​ឬ​ដោយ​ដី មាន​រាង​ជ្រៅ​ក្រឡូម​សម្រាប់​បព្វជិត​ក្នុង​ពុទ្ធ​សាសនា​ប្រើ​ការ​ទទួល​ចង្ហាន់ ។

ឧ- បាត្រ​ដែក, បាត្រ​ដី ។

+បាទ   (ន.)=ជើង ,ឈ្មោះ​ប្រាក់​បុរាណ​តម្លៃ ៦០ សេន ,

          ឧ- ព្រះ​បាទ ,ប្រាក់​បាទ។

+បាទ   (បុ.)= អើ; ពាក្យ​សម្រាប់​បុរស​ឆ្លើយ ។ 

ឧ- ឆ្លើយ​បាទ; ទៅ​កុំ​ខាន​ហ្ន៎, បាទ !