អក្សរក្រម

សូរដូចនិងពាក្យៈ គ្រា-គ្រាហ៍-គ្រែ

+គ្រា    (ន.)=កាល,សម័យ ។

          ឧ-គ្រានេះ,គ្រានោះ,គ្រាក្រោយ ,គ្រាក្រ,គ្រាអំណត់ ។ មិត្រល្អជួយគ្នាក្នុងគ្រាក្រ ។

+គ្រាហ៍ (ន.)=ដំណើរអង ,អបអង ,កៀកអង ។

          ឧ-គ្រាហ៍មនុស្សឈឺ ,គ្រាហ៍មនុស្សមានរបួស ។

+គ្រែ    (ន.)=គ្រឿងសេនាសេនៈ មានជើង មានមេ មានរនាប សម្រាប់ដេក សម្រាប់អង្គុយ ។

          ឧ-គ្រែនេះ ធ្វើពីដើមឈើធ្នង់ រលោងល្អណាស់ ។