អក្សរក្រម

សូរដូចនឹងពាក្យៈ ព្រហ្ម-ព្រំ

+ព្រហ្ម  (ន.)=សេចក្ដី​ចម្រើន; សេចក្ដី​រីក​ចិត្ត; សេចក្ដី​ប្រសើរ; ចំណែក​ចិត្ត; វេទ; សីល... ។

            ឧ-ព្រះ​ព្រហ្ម, ទៅ​កើត​ជា​ព្រហ្ម, ឋាន​ព្រហ្ម 

+ព្រំ     (កិ.)=ប្រក់​ភ្ជិត​ឬ​បូក​បាយអ​ភ្ជិត​ត្រង់​កន្លែង​ប្រទល់​ក្បាល​កណ្ដប​ឬ​ក្បាល​ក្បឿង ។

ឧ- ព្រំ​ផ្ទះ, ព្រំ​សាលា 

+ព្រំ     (ន.)=ចារឹក​ដី, ទី​បំផុត​ដែន​ប្រទល់​គ្នា ។

ឧ- ព្រំ​ចម្ការ, ព្រំ​ខែត្រ, ព្រំ​ដែន, ព្រំ​ប្រទល់ 

+ព្រំ     (ន.)=ឈ្មោះ​កម្រាល​វិសេស​មួយ​ប្រភេទ​វិចិត្រ​ដោយ​ព័ណ៌​និង​ក្បាច់​រចនា​ផ្សេង​ៗ។

            ឧ-ព្រំ​ខ្សែ, ព្រំ​បួន​ជ្រុង, ក្រាល​ព្រំ។