អក្សរក្រម

សូរដូចនឹងពាក្យៈ ភប់-ភព

+ភប់    (កិ.)=ចួប, ប្រទះ; ប្រសព្វ; ច្រើន​និយាយ​ថា ភប់​ប្រសព្វ គឺ​បាន​គ្នា​ជា​គូ​ស្រករ, នៅ​រួម​សុខ​រួម​ទុក្ខ ។

            ឧ-ឈប់ភប់ប្រសព្វនិងពួកវាទៀតទៅ ។

+ភព    (ន.)=សេចក្ដី​ចម្រើន; ដំណើរ​កើត; ប្រទេស ឬ​ទី​សម្រាប់​សព្វ​សត្វ​កើត​ស្លាប់, លោក ។

ឧ- សត្វ​ទាំងឡាយ​តែង​អន្ទោល​កើត​ស្លាប់​ក្នុង​ភព​តូច​ភព​ធំ