+ព្រ័ត្រ (ន.)=ពួរឬខ្សែត្រកួញធ្វើដោយស្បែកគោ, ស្បែកក្របី ឬស្បែកម្រឹគណាមួយ ។
ឧ-ព្រ័ត្រជ្រាម,ព្រ័ត្រត្របែង,ព្រ័ត្រក្របី។
+ព្រាត់ (កិ.)=បែកឃ្លាតចាកបុគ្គលជាទីស្រឡាញ់,
ឃ្លាតបាត់លែងបានចួបគ្នាទៀត ។
ឧ-ព្រាត់កូន, ព្រាត់មិត្រ,កូនព្រាត់ម៉ែ។