+ផ្សា (កិ.)=ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្ត្រា,
របួស, ដាច់, រលាត់,
ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ,
ប្រៃ, ហឹរ...។
ឧ-ដូនចាស់យាត្រា
ឈឺចាប់ពើតផ្សា ចិន្ដាចំបែង រែងគិតកូនភ្ងារ ។
+ផ្សា (កិ.)=ផ្សងតាមកម្ម, ផ្សងព្រេង;
ទ្រាំទ្រ, ទ្រាំអត់; កាន់ក្ដីសន្ដោសតាមមានតាមបាន ។
ឧ- ផ្សាជាអ្នកកម្សត់ទុគ៌ត។
+ផ្សារ (ន.)=ទីប្រជុំលក់ទិញរបស់ផ្សេងៗ
គឺប្រជុំផ្ទះឬរានតូចធំដែលគេដាក់ទំនិញលក់ដូរ ។
ឧ-ផ្សារថ្មី,ផ្សារចាស់,ផ្សាររាត្រី។
+ផ្សារ (កិ.)=ភ្ជាប់ភ្ជិតដោយទឹកបន្សារ ។
ឧ- ផ្សារឆ្នាំងស្ពាន់,
ផ្សារឡតស័ង្កសី ។