អក្សរក្រម

Saturday, June 12, 2021

សូរដូចនិងពាក្យៈ ឆ-ឆរ

+ឆ      (កិ.)=បំភាន់​ដោយ​សំដី ដើម្បី​នឹង​យក​ទ្រព្យ​របស់​គេ ។ឧ- ឆ​យក​ទ្រព្យ គេ, ឆ​បោក​ប្រាក់​គេ ។ ចង​ក​សត្វ​ពាហនៈ​រួប​ព័ទ្ធ​ឃ្លុំ​មាត់​ជួស​កន្លុះ ជួស​បង្ហៀរ ។ឧ-ឆ​ច្រមុះ​កូន​គោ បង្ខាន​មិន​ឲ្យ​បៅ​ដោះ ។ 

+ឆ      (បសំ)=ប្រាំ​មួយ (៦) ។ ឆមាស (ឆ-មាស) “ប្រាំ​មួយ​ខែ” ។

+ឆ      (ឧ.)=សូរ​ឮ​ដោយ​ទឹក​ហូរ​ឬ​ចាក់​គ្រាប់​អ្វី​នីមួយ​តូច​ៗ មាន​ស្រូវ​អង្ករ​ជា​ដើម ។

+ឆរ     (ប.)=ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ឈូ: មនុស្ស​ផ្អើល​ឈូឆរ