អក្សរក្រម

សូរដូចនិងពាក្យៈ កា-ការ-កាណ៌-ការណ៍

+កា    (កិ.)=សរសេរចុះឈ្មោះទីលំនៅអ្នកដែលនឹងទទួលសំបុត្រនៅលើស្រោមឬខ្នងសំបុត្រដែលនឹងផ្ញើទៅ ។

         ឧ-កាខ្នងសំបុត្រ ។

+ការ   (កិ.)=មូរសរសៃសូត្រ សរសៃអំបោះ ជាដើមដោយខ្នារ ។

         ឧ-ការសូត្រ ការអំបោះ ។

+ការ   (កិ.)=បិទបាំង ,រាំងរា,ឃាត់ឃាំង ។

         ឧ-ការមិនឱ្យសត្រូវចូលមកឈ្លានពានខ្លួន ។

+ការ   (កិ.)=រៀបអាវាហវិវាហមង្គល. ផ្សំផ្គុំបុរសនិងស្រ្ដីឱ្យបានជាគូស្វាមីភរិយា ។

         ឧ-ការកូន,ការក្មួយ ។

+ការ   (ន.)=កិច្ចឬអំពើដែលត្រូវធ្វើ ។

         ឧ-ធ្វើការ,មានការ ។

+ការ   (ន.)=ពាក្យសម្រាប់ប្រើដាក់ខាងដើមពាក្យដែលជាកិរិយាសព្ទផ្សេងៗ ដើម្បីធ្វើឱ្យទៅជានាមសព្ទ ។

         ឧ-ការសំពះ។

+កាណ៌ (ន.)=ត្រចៀក ។

         ឧ-ព្រះកាណ៌ ។

+ការណ៍(ន.)=ហេតុ,ដំណើរ។

         ឧ-ទាស់ការណ៍ហើយឯង, សេចក្ដីរាយការណ៍។