+ច្រេស (ន.)=ឈ្មោះឈើមួយប្រភេទ ស្លឹកប្រើធ្វើជាបន្លែស្លស្រឡក់ ។
+ច្រេះ (កិ.)=កាប់ឬចាំងរេះត្រង់ទីខាងៗនៃវត្ថុអ្វីមួយដើម្បីឲ្យរបេះបន្តិចម្ដងៗ
។
ឧ- ច្រេះគល់ឈើ,
ច្រេះដីជើងដំបូក (ប្រើជា ជ្រែះ
ក៏មានតាមទម្លាប់និយាយដោយស្រុក) ។
+ច្រែស (ឧ.)=សូរឮដោយផ្លែចបនិងអំបែងឬដុំគ្រួសដែលគេកាប់ប៉ះត្រូវ
។
ឧ-សូរច្រែស ។
+ច្រែះ (ន.)=ស្នឹមលោហជាតិមានដែកជាដើម
។
ឧ-ច្រែះកើតពីដែកវាស៊ីដែក,
អំពើអាក្រក់កើតពីចិត្ត វាស៊ីចិត្តវិញ ។