អក្សរក្រម

សូរដូចនឹងពាក្យៈ បុះ-បុស្ស-បុស្ប-បោះ-បោស

+បុះ    (កិ.)=បុក​ទល់​មុត​ដល់​មាន​របួស ។

ឧ- ដង្គត់​បុះបាត​ជើង  

+បុស្ស  (ន.)=ឈ្មោះ​ខែ​ទី ២ (ខាង​ចន្ទ​គតិ) ។

ឧ- ខែ​បុស្ស ។

+បុស្ប  =ផ្សំជាមួយ      ‹អង្គារ+បុស្ប› ជាអង្គារបុស្ប ឈ្មោះផ្កាឈើមួយប្រភេទ ។

+បោះ  (កិ.)=ចាប់​គ្រវែង ឬ​ចោល​ដោយ​ដៃ​ផ្ងារ ។

ឧ- បោះ​ឧស, បោះ​អង្គញ់ 

+បោស (កិ.)=សម្អាត​ដោយ​អំបោស ឬ​ផាត់​សម្អាត​ដោយ​បាត​ដៃ​ជាដើម ។ 

            ឧ-សិស្សទាំងអស់ កំពុងនាំគ្នាបោសសម្អាតថ្នាក់រៀន។