អក្សរក្រម

សូរដូចនឹងពាក្យៈ ប្រញប្ដ-ប្រញប្ដិ-ប្រញាប់

+ប្រញប្ដ         (កិ.)=បញ្ញត្ត ។

ឧ- ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រញប្ត​សិក្ខាបទ 

+ប្រញប្ដិ         (ន.)=បញ្ញត្តិ ។

ឧ- ពុទ្ធ​ប្រញប្តិ

+ប្រញាប់        (កិ.)=បង្ខំ​ឲ្យ​ញាប់, ធ្វើ​ឲ្យ​ញាប់, ឲ្យ​ឆាប់; ដែល​ញាប់, ឆាប់ ។

ឧ- ប្រញាប់​ឲ្យ​ទាន់​ការ, កុំ​ប្រញាប់​ពេក; ដើរ​ប្រញាប់​បន្តិច​ឡើង; ការ​ប្រញាប់