អក្សរក្រម

សូរដូចនិងពាក្យៈ សិស្ស-សេស-សេះ

+សិស្ស    (ន.)=អ្នករៀនចំណេះពីគ្រូ, អ្នកដែលគ្រូត្រូវបង្ហាត់បង្រៀនឬត្រូវប្រៀនប្រដៅ ។ 
    ឧ-សិស្សគណ,សិស្សវត្ត,សិស្សសាលា។ 
+សេស    (គុ.)=ដែលសល់; ដែលឥតគូ ។ 
    ឧ- របស់សេស, លេខសេស ។ 
+សេះ      (ន.)=បសុសត្វចតុប្បាទ មាឌខ្ពស់ស្រឡះ មានក្រចកជើងទាំង៤កន្តុបៗឥតឆែក មានសក់កំប៉ោយ,     
    ឧ-សេះជាសត្វខ្លាំងហួសមាឌ ទាំងប៉ិនធន់ទ្រាំក្ដៅត្រជាក់ផង ។ 
+សេះ      (ន.)= ឈ្មោះក្តាមសមុទ្រមួយប្រភេទ សម្បុរ-សមានលាយសម្បុរត្នោតអុចៗរទុះៗ ។ 
    ឧ- ក្តាមសេះ ។