+ពត់ (កិ.)=បត់បំបែរ, ធ្វើឲ្យងាកបែរ, តម្រង់, បង្កោង, បង្កុង តាមបំណង ។
ឧ-ពត់ព្រួញ,
ពត់ឈើកុង ។
+ព័ត (កិ.)=បក់។
ឧ- ព័តថ្វាយ គឺបក់ថ្វាយ (បក់នឹងផ្លិតឬស៊ែ) ។
+ព័ទ្ធ (កិ.)=ចង; ចងវ័ណ្ឌជុំវិញ,
រុំជុំវិញ; ចោមជុំវិញ, ចោមស្ទាក់ជុំវិញមិនឲ្យមានផ្លូវចេញរួច ។
ឧ- វល្លិព័ទ្ធដើមឈើ;
ព័ទ្ធចោរ ។