+លេស (គុ.)=ហេតុបន្តិចបន្តួច; ការតូចតាច; ពុត; កិច្ចកល, ឧបាយ, ហេតុជាគ្រឿងអាង ។
ឧ- យកជំងឺបន្តិចបន្តួចជាលេស
ឈប់មិនទៅធ្វើការ;
+លែះ ឬលេះ (ន.)=វត្ថុដែលត្រូវលិទ្ធភ្លក្ស,
ដែលត្រូវជញ្ជក់ជញ្ជាប; របស់តិចតួចស្តួចស្តើង
។
ឧ- អស់អង្ករអស់ម្ហូបទៅហើយ
មានលែះអីស៊ី ។