អក្សរក្រម

Sunday, June 13, 2021

សូរដូចនិងពាក្យៈ វាច-វែក-វៀច

+វាច    (កិ.)=កាយ​រាច​រាយ​ឲ្យ​ស្តើង, ឲ្យ​ស្មើ ។

ឧ- វាច​ស្រូវ, វាច​គ្រាប់​សណ្តែក 

+វែក    (ន.)=ប្រដាប់​មាន​ដង​មាន​ផ្លែ​សម្រាប់​ដោះ​ដួស​ភោជនាហារ ។

ឧ- ដង​វែក, ផ្លែ​វែក; បាយ​ពីរ​វែក សម្ល​មួយ​វែក 

+វែក    (ន.)=ពស់​មាន​ពិស​ឃោរឃៅ​មួយ​ពួក មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា ។

ឧ- ពស់​វែក​រនាម, វែក​ស្រងែ, វែក​ក្របី, វែក​ដំបូក,...  

+វៀច   (គុ.)=ទីទៃ​ពី​ត្រង់ គឺ​ដែល​មាន​រំពត់, មាន​របត់, កោង, រមួល ។

ឧ- ឈើ​វៀច, ផ្លូវ​វៀច, ចិត្ត​វៀច, អំពើ​វៀច