អក្សរក្រម

Saturday, June 12, 2021

សូរដូចនិងពាក្យៈ ល្បាស់-ល្បះ

+ល្បាស់(ន.)=ស្លឹក​ដែល​ទើប​លាស់ គឺ​ត្រួយ​ឬ​ស្លឹក​ខ្ចី​ដែល​លាស់​ក្នុង​រដូវ​ខែ​ដើម​ឆ្នាំ ។

ឧ- ល្បាស់​ព្រេច, ល្បាស់​ស្លឹក​ឈើ, ល្បាស់​ស្មៅ  

+ល្បះ  (ន.)=ការ​លះ គឺ​លះ​ទ្រព្យ​ជា​ទាន (បរិច្ចាគ), ឬ​ការ​លះ​អំពើ​អ្វី​ៗ​ដែល​គួរ​លះ​ចោល, ការ​លះបង់​ការ​ងារ​ជា​មុខ​ការ​នាទី​របស់​ខ្លួន ។

ឧ-អំណោយ​នោះ​ជា​ល្បះ​របស់​ឪពុក​ខ្ញុំ ។