+ខាន់ ឬខ័ន(ន.)=គ្រឿងសស្ដ្រាសម្រាប់រាជ្យ មានមុខទាំងពីរខាងសណ្ឋានដូចលំពែង តែមានដងខ្លី។
ឧ-ព្រះខាន់រាជ្យរាប់ថាជាវត្ថុបុរាណមានតម្លៃណាស់
។
+ខន្ធ (ន.)=ក ដើម គំនរ កង ប្រជុំ សេចក្ដីកំណត់ ។
ឧ-ខន្ធ ៥ គឺ រូបខន្ធ វេទនាខន្ធ សញ្ញាខន្ធ
សង្ខារខន្ធ វិញ្ញាណខន្ធ ។
ឧ-ព្រះពុទ្ធរំលត់ខន្ធ
គឺចូលកាន់និព្វានហើយ ។
+ខណ្ឌ (ន.)=សង្កាត់ ,ប៉ែក,កំណត់ ។
ឧ-ផ្ទះនេះធំ គេខណ្ឌជាច្រើនបន្ទប់ ។
+ខណ្ឌ (ន.)=កម្រិត បម្រាបផ្ដាច់មិនឱ្យធ្វើ ។
ឧ-អ្នកទៅបានឥតមានខណ្ឌទេ ។