អក្សរក្រម

សូរដូចនិងពាក្យៈ សូ-សូរ-សូរ្យ-សូល៍

+សូ        (ន.)=ខ្សែ​មាស​ឬ​ប្រាក់​មាន​សណ្ឋាន​ជា​ច្រវាក់ ។ 
    ឧ-ខ្សែ​សូ ។ 
+សូរ       (ន.)=សព្ទ, សំឡេង; សំឡេង​លាន់​ឮ ។ 
    ឧ-សូរ​ភ្លេង, សូរ​ផ្គរ, សូរ​កាំភ្លើង, ឥត​សូរ ។ 
+សូរ្យ      (ន.)=ព្រះ​អាទិត្យ ។ 
    ឧ-សូរ្យគ្រាស,សូរ្យសែង។ 
+សូល៍    (ន.)=ឈើ​ឬ​ដែក​មូល​វែង​ស្រួច​ខាង​ចុង; ឈើ​អណ្តោត ។