+គំ (កិ.)=ចាក់ទឹកត្រាំឱ្យរបើកបាយក្ដាំងដែលជាប់និងបាតឆ្នាំង ហៅថាបាយគំ ឬបាយគំទឹក ។
ឧ-គំនរ,គំនិត,គំនូរ,គំនូស,គំនុំ ។
+គុំ (កិ.)=ប៉ងដោយអាក្រក់ ប៉ងបៀតបៀនបំផ្លាញ ចងគំនុំ ។
+គុម្ព (ន.)=ពួក ប្រជុំដើមឈើ ឬដំណាំផ្សេងៗ ។
ឧ-មនុស្សនេះស៊ីបាយគំទឹក មានគំនុំ
បានគុំសម្លាប់គេទៅពួនក្នុង គុម្ពឈើ ក្បែរគម្ពោតព្រៃ ។