អក្សរក្រម

សូរដូចនិងពាក្យៈ ក្រំ-ក្រម

 +ក្រំ     (កិ.)=បង្កប់ ,បញ្ចុះលោហធាតុផ្សេងៗនិងដែក ។

          ឧ-ក្រំមាស គឺយកមាសមកបង្កប់ ឬបញ្ចុះនិងដែក ។

+ក្រំ     (គុ.)=ខ្ចាំ ស្ងួត ស្ងប់ អន់ សៅហ្មង ។

          ឧ-ក្រំខ្លួន ក្រំចិត្ត ក្រៀមក្រំ ។

+ក្រម   (ន.)=លំដាប់ ក្បួន បែប ពួក ។

          ឧ-ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ។

+ក្រម   =ងារក្នុងដំណែងរដ្ឋការឃុំ ក្លាយមកពីពាក្យ (ក្រមការ) ។