+អ័ព្ទ (ន.)=ពពក, ពពកខាប់ឬពពកក្រាស់; មេឃ; មេឃមីរ។
ឧ-ចុះអ័ព្ទពេញទន្លេ។
+អាប់ (គុ.)=ដែលអន់ឬតិចពន្លឺ, អន់សម្បុរ;
ថយលម្អ, មិនរុងរឿង; ថោក។
ឧ-អាប់គំនិត,អាប់ជាតិ
។
+អាប់ (កិ.)=ផាត់ប្រាក់កាក់ឬលុយឲ្យទៅអ្នកទិញ ។
ឧ- ខ្ញុំទិញនំអ្នក
២៥ សេន ខ្ញុំឲ្យប្រាក់១រៀលទៅអ្នក ត្រូវអ្នកអាប់ ៧៥ សេនមកឲ្យខ្ញុំ។